120
0

ដឹងអ្វីខ្លះពី ខេត្ត មណ្ឌលគិរី ?

120
0

ខេត្តមណ្ឌលគិរី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមតរនកោដ្ឋ ដោយមានស្រុកចំនួន ០៣ គឺ ស្រុកកោះញែក ស្រុកច្បារ និងស្រុកអូររាំង។

បច្ចុប្បន្ន ខេត្តមណ្ឌលគីរី គឺជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា (ភូមិភាគឦសាន) ដែលមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ និងមានទីរួមខេត្តឈ្មោះក្រុងសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។

# ទីតាំងភូមិសាស្រ្ត

ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេស វៀតណាមខាងជើងជាប់នឹង ខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។ ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។

 

# ភូមិ និងស្រុក

ខេត្តមណ្ឌលគិរី មានចំនួន ៤ស្រុក ១៧ឃុំ និង ៩២ភូមិ÷ ដែលរួមមាន ស្រុកកែវសីមា ស្រុកកោះញែក ស្រុកអូររាំង ស្រុកពេជ្រាដា ក្រុងសែនមនោរម្យ ។ ភូមិ មានដូចជា៖ ភូមិ ពូលុង 10 គម (15នាទី) ពី សែនមនោរម្យ ភូមិ ពូទ្រូ 20 គម (មួយម៉ោង) ពី សែនមនោរម្យ ភូមិ ពូត្រាង 8 គម (30នាទី) ពី សែនមនោរម្យ និង ជាទីតាំង ដែលហ្វូងដំរី ធ្វើដំណើរឆ្លងកាត់ ។

#តំបន់ទេសចរណ៍សំខាន់

បើ​តាម​មន្រ្តី​មន្ទីរទេសចរណ៍​ខេត្ត នៅ​ខេត្ត​មណ្ឌលគិរី​មាន​​តំបន់​ទេសចរណ៍​ជាង ១០០ កន្លែង​​តាម​ស្រុកក្រុង​ទាំង ៥ ។ តំបន់ទេសចរណ៍​ខ្លះ​មាន​ឈ្មោះ​ប្លែកៗ​តាម​សំនៀង​ជនជាតិ​ដើម​ភាគតិច៖

១/ស្រុក​ពេជ្រាដា

-ភ្នំ​ណាមលៀរ

-ភ្នំលុប្រាណ

-ភ្នំ​មូស​រលុង

-ទឹកជ្រោះ​អូរ​តាំកន

-ទឹកជ្រោះ ៧ ជាន់

-រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ចំណុច​អូរប៉ុល​ក្រោម (ពាម​អូរឆែល)

-ទឹកជ្រោះ​អូរផ្លាយ​លើ

-ទឹកជ្រោះ​អូរផ្លាយ​ក្រោម (លែងអែល)

-ទឹកជ្រោះ​លែង​ប៉ាឡុង

-ភ្នំ​អូរទេ

-អូរផ្លាយ (លែងឆាល)

-អូរប៉ុល (លែងរ៉ាទើយ)

-លុទ្រូង

-អូរ​ងេះ

-ទាកទោល (ទឹក​ស័ក្ដិសិទ្ធិ)

-ទឹកធ្លាក់​ម៉ុមតាល់

-ត្រពាំង​ក្អើម

-ទឹកជ្រោះប៊ូស្រា

២/ក្រុង​សែន​មនោរម្យ

-មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ

-ទឹកជ្រោះ​អូត្រា

-ជ្រៃ​យូស

-ទឹកជ្រោះ​ដំណាក់​ស្តេច (ទឹកជ្រោះ​មនោរម្យ)

-ព្រះរាជ​ដំណាក់

-ទឹកជ្រោះ (ក្រោយ​មន្ទីរ​សាធារណការ)

-ទឹកជ្រោះ​លែង​ពោក​ប្រេះ (ហៅ​ទឹកជ្រោះ​ក្បាល​ព្រះ)

-ទឹកជ្រោះ​អូរ​ឆ្វេង

-ទឹកជ្រោះ​លេងទូវ

-ភ្នំ​បាយ​ឆៅ

-ចម្ការ​ស្រល់

៣/ស្រុក​អូររាំង

-ទឹកធ្លាក់​លែង​រណេល

-ទឹកធ្លាក់​លែងកាប៉ារ

-ទឹកធ្លាក់​លែងណុត

-ទឹកធ្លាក់​លែងឆុល

-ទឹកធ្លាក់​លែងហូវ

-ទឹកធ្លាក់​លែងព្លូម

-ទឹកធ្លាក់​លែងពុរកន​ក្រង់​ជាំង​ដាំ​ដែក

-ទឹកធ្លាក់​លែងទ្រីង

-ទឹកធ្លាក់​លែងបួង

-ទឹកធ្លាក់​លែងរទូង

-ទឹកធ្លាក់​លែងប៉ែល

-ទឹក​ធ្លាក់​លែងគុល

-ទឹកធ្លាក់​លែងង៉ល់

-ទឹកធ្លាក់​លែងតុងនុំ

-ទឹកធ្លាក់​លែងចូញ

-ទឹកធ្លាក់​លែងតុង

-ទឹកធ្លាក់​លែង​ង្លែក

-ទឹកធ្លាក់​លែងប៉ង

-ទឹកធ្លាក់​លែងតាំព្រះ

-ទឹកធ្លាក​លែងឈឺបឺយ

-ទឹកធ្លាក់​លែងចាស់​លែងចាំង

-ទឹកធ្លាក់​លែកប្រាក់ (ទឹកធ្លាក់​ក​ក្ងោក)

-ភ្នំ​យោកយៅ (ភ្នំខ្លា)

-ភ្នំ​ណល់​ទឺត

-ភ្នំ​ចុត​ម្លុង

-ភ្នំ​រតាប់

-ភ្នំ​ឡាវវ័ក

-ភ្នំ​កុងក្លែ

-ភ្នំ​អូម​ត្រូន

-ភ្នំ​គង់​ក្វាច់

-ទឹកធ្លាក់​លែង​រ៉ាពូ​ព្រៃ

-ទឹកធ្លាក់​លែង​ច្យាក់​រ៉ាឆាន

-ទឹកធ្លាក់​លែង​គ្លឺ

-ទឹកធ្លាក់​លែង​អូរឈឹង

-ទឹកធ្លាក់​លែងត្រាង

-ភ្នំ​ដាញ

-ភ្នំ​គង់ក្លេល

-ភ្នំ​ស្រេះ​ចត

-ទឹកជ្រោះ​ជ្រៃធំ

-អណ្តូង​ស្នេហ៍

-ទឹកជ្រោះ​ ៧ ជាន់

-ទឹកជ្រោះ​លែង​អង​លែង​ឃិន

-ទឹកធ្លាក់​លែងត្រង

-ទឹកជ្រោះរមនា១

-ទឹកជ្រោះ​រមនា២

-យោគ​ត្រាច់ត្រាយ (ភ្នំត្រាច់ត្រាយ)

-ភ្នំ​រលូវ​ឆែ

-ទឹក​ធ្លាក់​លែង​កៃ

-ទឹកធ្លាក់​អូរតាវ

-ទឹកធ្លាក់​ត្រង

-ទឹកជ្រោះ​លែង​ម្ហក់

-ទឹកធ្លាក់​លែងកាវ

-ទឹកធ្លាក់​លែងក្រេង

-ទឹកធ្លាក់​លែង​ប៉ាល់ទោក

-តំបន់​ទេសចរណ៍​សត្វ​ទោច​ភ្នំព្រឹក

-ទឹកធ្លាក់​លែង​ម្រើវ

-ទឹកធ្លាក់​លែង​កក់

-ភ្នំ​បារាំង​សុង

-ភ្នំ​គង់​រញូង

 

៤/ ស្រុក​កោះញែក

-កោះ​ខ្សាច់​ទន្លេ​ស្រែពក

-ជួរ​ថ្ម​ទឹកហូរ​កៃសាន់

-ជួរ​ថ្ម​ទឹកហូរ​ទន្លេ​ម្រោច

-កោះ​ញ្ញា​ប៉​ក្នុង​ទន្លេ​ស្រែពក

-តំបន់​អេកូ​ទេសចរណ៍​ម្រើច

-ទ្វារ​ទឹក​ទំនប់​អូរប្រង

-មជ្ឈមណ្ឌល​វប្បធម៌​ភ្នំក្រោល

-ទំនប់​អូរ​យេះ

-តំបន់​ទេសចរណ៍​ធម្មជាតិ​ភ្នំ​ណាម​រ៉ាម

-តំបន់​ទេសចរណ៍​ភ្នំ​ក្អូន

-ទំនប់​អូរ​ណំ

-តំបន់ទេសចរណ៍ភ្នំ បាក់ខែង

៥/ស្រុក​កែវ​សីមា

-ភ្នំ​កែវ​សីមា

-អូរហុច

-ទឹកធ្លាក់​ស្រែ​ប្រាវ

-ទឹកជ្រោះ​អូរ​តាំង​ឡាំង

-តំបន់​ហ្កាទី

ក្រៅពីតំបន់ទេសចរណ៍ជាង ១០០ កន្លែងទាំងនេះ មណ្ឌលគិរី ដែលជាដែនដីដែលអំណោយផលត្រង់លើទេសភាពព្រៃភ្នំស្រស់ស្អាតនោះ ខេត្តនេះក៏មានរីហ្សតស្នាក់នៅថ្មីៗជាច្រើនកន្លែងគួរជាទីមនោរម្យ និងស្នាក់កកម្សាន្តផងដែរ។

# ឥស្សរៈជនដែលធ្លាប់ជាចៅហ្វាយ ឬអភិបាលខេត្តមណ្ឌលគិរីក្រោយ ១៩៦១

១. លោក​ វរៈសេនីយ៍ ខៀវ ប៊ុន ១៩៦១-១៩៦៨ ចាហ្វាយខេត្ត

២. លោក វរៈសេនីយ៍ នូ ថូ ១៩៦៩ ចាហ្វាយខេត្ត

៣. លោក វរៈសេនីយ៍ត្រី ខៀវ ប៊ុន ១៩៧០ ចាហ្វាយខេត្ត

៤. សមាមិត្ត ផាន ឡាំង ១៩៧០-១៩៧៧ ប្រធានតំបន់

៥. សមាមិត្ត នូ សារុន ១៩៧៧-១៩៧៩ ប្រធានតំបន់

៦. លោក ខាំ ងន ១៩៧៩-១៩៨២ ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត

៧. លោក សើម ១៩៧៩-១៩៨២ ប្រធានគណៈកម្មាធិការបច្ចឹមបក្ស

៨. លោក មយ សើយ ១៩៨២-១៩៨៥ ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត

៩. សមាមិត្ត ចាន់ យឿន ១៩៨៣-១៩៩១ ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត

១០. សមាមិត្ត លី សុន ១៩៩១-១៩៩២ ចាហ្វាយខេត្ត(សម័យរដ្ឋកម្ពុជា)

១១. ឯកឧត្តម រ័ត្ន សារ៉េម ១៩៩២-១៩៩៣ ចាហ្វាយខេត្ត(សម័យអុនតាក់)

១២. ឯកឧត្តម ហូ សុខ ១៩៩៣-១៩៩៤ អភិបាលខេត្ត

១៣ ឯកឧត្តម ជុំ ឈាង ធ្នូ ១៩៩៤-១៩៩៩ អភិបាលខេត្ត

១៤. ឯកឧត្តម ឆោម​​ ប៊ុនខន ១៩៩៩ អភិបាលខេត្ត

១៥. ឯកឧត្តម តោ សឿត ២០០០-២០០៤ អភិបាលខេត្ត

១៦. ឯកឧត្តម ធូ សុន ២០០៤-២០០៧ អភិបាលខេត្ត

១៧. ឯកឧត្តម ឡាយ សុខា ២០០៧-២០០៩ អភិបាលខេត្ត

១៨. ឯកឧត្តម ចាន់ យឿន ២០០៩-២០១៣ អភិបាលខេត្ត

១៩. ឯកឧត្តម អេង ប៊ុនហ៊ាង ២០១៣-២០១៦ អភិបាល នៃគណៈអភិបាលខេត្ត

២០. ឯកឧត្តម ស្វាយ សំអ៊ាង ២០១៦-២០២១ អភិបាល នៃគណៈអភិបាលខេត្ត

២១. ឯកឧត្តម ថង សាវុន ២០២១-បច្ចុប្បន្ន អភិបាល នៃគណៈអភិបាលខេត្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *