ខេត្តមណ្ឌលគិរីជាខេត្តមួយដ៏មានសក្កានុពលលើវិស័យទេសចរណ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ យើងក៏សង្កេតឃើញថាមានរីហ្សតជាច្រើនរីកដុះជាច្រើនលើទឹកដីមួយនេះ ថ្ងៃនេះ VISIT MONDULKKIRI សូមធ្វើការណែនាំនូវ បឹងហ្គាឡូក្នុងក្រុងមួយកន្លែង ដែលស្ថិតនៅក្នុងក្រុងសែនមនោរម្យនោះគឺ Mondulkiri Pizza Bungalows ។ Mondulkiri Pizza Bungalows ជាកន្លែងស្នាក់នៅបែបធម្មជាតិ មានជាបន្ទប់លក្ខណៈគ្រួសារ និងជាប្រភេទតង់ស្តង់ដាដែលមានបន្ទប់ទឹកក្នុងនោះផងដែរ។
Mondulkiri Pizza Bungalows មានទីតាំងធំទូលាយងាយស្រួលក្នុងការជួបជុំមិត្តភក្តិ អាំងភ្លើង អាំងសាច់ ជប់លាងបានផងដែរ។ បើក្រលែកមកមើលទេសភាពវិញ ទោះបីជា បឹងហ្គាឡូមួយនេះស្ថិតក្នុងក្រុងដ៏ដោយ ប៉ុន្តែក៏មានការរៀបចំបានយ៉ាងស្អាតជាមួយធម្មជាតិ និងមានទឹកអូរសម្រាប់លំហែកាយផងដែរ។ អ្វីដែលធ្វើអោយ គ្រប់គ្នាដកចិត្តមិនរួចពី Mondulkiri Pizza Bungalows នោះគឹ រសជាតិ ភីហ្សាដ៏ឆ្ងុយឆ្ងាញ់ ដែលបានញាំហើយ ចង់ញាំទៀត ព្រោះភីហ្សានៅទីនោះមានការរៀបចំដោយ ម្ចាស់ បឹងហ្គាឡូផ្ទាល់ ភីហ្សាដែលធ្វើដោយក្ដីស្រលាញ់និងជំនាញ ។
គួរបញ្ចាក់ផងដែរ Mondulkiri Pizza Bungalows មានទីតាំងនៅលើផ្លូវបេតុង ទល់មុខ មន្ទីរពេទ្យបង្អែកខេត្ត បត់ស្ដាំ ប្រហែល៣០០មែត្រ ក្នុងក្រុងសែនមនោរម្យ ជិតរង្វង់មូលគោព្រៃ ។លេខទំនាក់ទំនង៖ ០៩៧៥២២២២២១៩ ៕