139
0

កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាំយកអំណោយមនុស្សធម៌ ជូនដល់ស្រ្តីទើបសម្រាលកូនរួចដែលមានជីវភាពខ្វះខាតខ្លាំង

139
0

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកជំទាវ វិន ស៉ីធួន អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីទើបសម្រាលកូនរួច ដែលមានឈ្មោះ ផន សាវុន អាយុ ៣៤ឆ្នាំ មានជីវភាពខ្វះខាតខ្លាំង សព្វថ្ងៃសម្រាក និងស្នាក់អាស្រ័យនៅក្នុងសាលាបឋមសិក្សា ហ៊ុនសែន សែនមនោរម្យ ក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


លោកជំទាវ អនុប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនដង ទៅតាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖
_ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ )
_ ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ២០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកដោះគោឆៅ ២យួរ មី ១កេស ទឹកបរិសុទ្ធវីតាល់ ១កេស ឃីតទារកមួយកញ្ចប់ ម្សៅKodomo ១ឈុត និងថវិកា ១៥០,០០០រៀលផងដែរ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

Leave a Reply

Your email address will not be published. Required fields are marked *