មកលេងមណ្ឌលគិរីចង់ស្នាក់នៅរិហ្សតដែលមានទេសភាពល្អត្រកាលគ្រប់រដូវកាល អាចស្វែងរកបាននៅ «ពូតាំង រីសត-Pu Tang Resort » ។
« ពូតាំង រីសត- Putang Resort » គឺជាកន្លែងលំហែកាយបែបធម្មជាតិ ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយបែបធម្មជាតិពិតៗប្រកបដោយផាសុខភាព មានអនាម័យខ្ពស់ សេវាកម្មល្អ មុខម្ហូបអាហារឆ្ងាញ់ៗ និងមានគ្រឿងភេសជ្ជៈគ្រប់មុខ។ មិនតែប៉ុណ្ណោះថែមទាំងអាចគយគន់ទេសភាពថ្ងៃលិច ថតរូបជាអនុស្សាវរីយ៍ស្អាតៗ មានអាងហែលទឹកលេងកំសាន្ត និងមានកន្លែងអាំងសាច់ញុាំជាលក្ខណៈគ្រួសារ ឬមិត្តភក្តិផងដែរ។
Pu Tang Resort – ពូតាំង រីសត មានទីតាំងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អាចស្វែងរកបានតាមរយៈ Google Map ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 093 7 888 78 /010 7 888 78 /088 987 8887 ៕