គ្រប់គ្នាតែងតែចង់បាននៅដំណើរកំសាន្ត និងកន្លែងស្នាក់នៅបែបឯកជន ជាលក្ខណៈផ្ទះលំហែរ មែនទេ?ថ្ងៃនេះ VISIT MONDULKIRI សូមធ្វើការណែនាំនៅផ្ទះស្នាក់ឯកជនដំបូងក្នុងខេត្តមណ្ឌលគិរី នោះគឺ រំហើយ មេសុង ដែលមានទីទាំងនៅក្នុងភូមិឡៅការ ស្រុកសុខដម ក្រុងសែនមនោរម្យ ដែលមានចំងាយមិនឆ្ងាយពីក្រុងនោះទេ។
ផ្ទះស្នាក់មួយនេះហាក់កំពុងមានការចាប់អារម្មណ៍ពីសំណាក់យុវវ័យដែលចូលចិត្តដំណើរកំសាន្ត និងស្រលាញ់ធម្មជាតិ គួរបញ្ជាក់ផងដែរ ផ្ទះស្នាក់នេះមានទំហំដីប្រមាណ ៩០០ការេ ដែលក្នុងនោះមាន២បន្ទប់គេង និងក្នុងមួយបន្ទប់មានគ្រែពីរ។
ក្រៅពីបន្ទប់ទាំង២ បងប្អូនដែលអញ្ជើញទៅស្នាក់នៅក៏អាចបោះបង់គេងបន្ថែមទៀតក៏បានផងដែរ ។ អ្វីដែលកាន់តែពិសេស នៅពេលយប់បងប្អូនអាចបង្កាត់ភ្លើងអាំងសាច់ រាំលេង ដុតភ្នក់ភ្លើង និយាយរឿងក្នុងចិត្តក៏បាន។
កុំភ្លេចណា មកសាកល្បងស្នាក់នៅផ្ទះស្នាក់បែបឯកជនសម័យ ដែលមានចំងាយប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះពីបឋមសិក្សាឡៅកា និងជាង ១គីឡូម៉ែត្រពីរមណីយដ្ឋាន សមុទ្រឈើបាយឆៅ ឬអាចចូលទៅមើលទីតាំង Google Map: https://maps.app.goo.gl/uqFR8APCvT5qQFSA7 ដោយព័ត៌មានបន្ថែម ឬការកក់ទុកទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0762222396 / 010233020 /098988890 ៕