ចុងសប្ដាហ៍មកដល់ទៀតហើយ តោះថ្ងៃនេះ VISIT MONDULKIRI នឹងចូលខ្លួនមកណែនាំ ឋានសួគ៌លាក់ខ្លួនមួយកន្លែងដែលមានឈ្មោះថា NOVA RESORT & SPA ។
បើនិយាយពីទីតាំងរបស់រីហ្សតមួយនេះពិតជាងាយស្រួលរកមែនទែន គឺអ្នកទាំងអស់គ្នាគ្រាន់តែឈានជើងចូលដល់ទឹកដីសែនមនោរម្យ បងប្អូននឹងបានឃើញ NOVA RESORT & SPA មុនគេតែម្ដង។
និយាយពីអារម្មណ៍ចូលដល់រីហ្សតមួយនេះពេលដំបូង គឺមានអារម្មណ៍ថាស្រស់ស្រាយ និងទទួលបានការរាក់ទាក់ យកចិត្តទុកដាក់ពីបុគ្គលិកនៅទីនោះផ្ទាល់យ៉ាងយកចិត្តទុកដាក់ ។ ពេលមកដល់យើងនឹងទទួលបានការស្វាគមន៍ និងជូនពួកយើងមក CHECK IN ក្នុងការរង់ចាំការ CHECK IN ក៏យើងទទួលបានភាពកក់ក្ដៅជាមួយនឹង WELCOME DRINK យ៉ាងមានឱជារសដិតដាមតែម្ដង ។
និយាយពីការស្នាក់នៅទីនេះ យើងអាចមានជម្រើសជាច្រើន ជាប្រភេទ វីឡា ជាប្រភេទផ្ទះខ្មែរ និងច្រើនជាងនេះទៀត។ បើក្រឡេកមើលពីគ្រឿងបរិក្ខាវិញ គឺស្ដង់ដាតែម្ដង អ្វីដែលអេដមីនចូលចិត្តនោះគឺការស្នាក់នៅដោយផាសុខភាព។
ហេតុអ្វីបានជាអេដមីនថា រីហ្សតនេះជាឋានសួគ៌លាក់ខ្លួន? ចង់និយាយថាបើមិនមកសាកគឺមិនដឹងតែម្ដង (អេដមីនបង្ហើបបន្តិចចុះ) ពួកយើងអាចអង្គុយញាំបាយខាងមុខអាងហែលទឹក មើលទេសភាពព្រៃព្រឹក្សា ការជិះម៉ូតូ SQUAD BIKE ចុះទៅជម្រាលភ្នំមើលថ្ងៃលិចទៀតផង (ចង់ដឹងបន្ថែមកុំភ្លេចទៅសាកណា) ។
NOVA RESORT & SPA មានទីតាំងស្ថិតនៅក្នុងឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាប់នឹងផ្លូវជាតិលេខ 76 ផ្ទាល់តែម្តង ដោយមិនមានការបត់ចុះតាមផ្លូវលំណាឡើយ អាចស្វែងរកទីតាំងនៅលើ Google Map: https://goo.gl/maps/RSX3NQnsiAQh2t3U6 ហើយសម្រាប់ពត៌មានបន្ថែមក្នុងការកក់រីហ្សតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៦៥៣៨៨៨៨៣/០៨៨៧៧៧៧៧៧៥ ៕