347
0

ទើបតែរៀបចំបាន ៧០% តែកន្លែងស្នាក់នៅមណ្ឌលគិរីមួយនេះ ទិដ្ឋភាពឡូយអស់ទាស់

347
0

មណ្ឌលគិរី គឺជាដែនដីដ៏គួរជាទីមនោរម្យ និងមានរីហ្សតលំហែបែបធម្មជាតិជាច្រើនកន្លែងកំពុងតែរីកដុះដាលដូចផ្សិត ដើម្បីបម្រើភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជាយើងមួយនេះ។

នៅក្នុងនោះដែរ ទីកន្លែងស្នាក់នៅមួយទៀតហើយបានធ្វើឱ្យរំជើបរំជួលអារម្មណ៍អ្នកដែលចង់មកកម្សាន្តនោះគឺ « រសាត់ » ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី តែម្តង ដោយកន្លែងនេះទើបតែរៀបចំបាន ៧០% តែប៉ុណ្ណោះ តែទិដ្ឋភាពវិញម៉ាអែមតែម្តង។

« រសាត់ » គឺជាកន្លែងដ៏ស័ក្តសមសម្រាប់អ្នកដែលចង់មកលេងបោះតង់ លក្ខណៈ Adventure ជាមួយធម្មជាតិព្រៃភ្នំ គេងស្តាប់សត្វយំ អង្គុយមើលថ្ងៃលិច ចំនាយលុយតិច ជាពិសេសអ្នកចូលចិត្ត Solo trip មកគឺត្រូវម៉ាច់តែម្តង។ ពិសេសទៅទៀតនោះ មិនត្រឹមតែអាចស្រូបយកបរិយាកាសល្អៗ​ និងគយគន់ទេសភាពដ៏ស្រស់ស្អាតនោះទេ​ នៅទីនោះក៏បន្លែផ្លែឈេីជាច្រេីនសម្រាប់លំហែអារម្មណ៍អ្នកមកកម្សាន្តថែមទៀតផង។

គួរឱ្យដឹងផងដែរថា « រសាត់ » មានទីតាំងស្ដិតនៅភូមិទ្បៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ដោយកន្លែងនេះនឹងបើកដំណើរការឆាប់ៗនេះហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *