មកដល់ខេត្តមណ្ឌុលគិរី មិនខ្វះកន្លែងស្នាក់កម្សាន្តឡើយ ដោយមួយកន្លែងៗសុទ្ធតែជាារីសតបែបធម្មជាតិមានសម្រស់ស្រស់ស្អាត និងមានផាសុកភាពសម្រាប់ស្នាក់នៅ។ ដោយថ្ងៃនេះដែរ យើងខ្ញុំសូមណែនាំ រីសតមួយកន្លែងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ « លីលីសាន់រាយស៍រីស៊ត » ។
« លីលីសាន់រាយស៍រីស៊ត »ក្រៅពីជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី លីលីសាន់រាយស៍ ក៏មានសួនសម្រាប់ភ្ញៀវផ្តិតយកទេសភាពស្អាតៗប្លែកៗ និងលម្ហែអារម្មណ៍បែបធម្មជាតិទៀតផង។ ហើយក្រៅពីនេះ សីសតនេះ ក៏មានប្រភេទដំណាំហូបផ្លែ និងប្រភេទបន្លែជាច្រើនទៀត ដែលដាំតាមបែបធម្មជាតិគ្មានជាតិគីមី សម្រាប់បម្រើដល់ការធ្វើម្ហូបក្នុងរីស៊តផងដែរ ។
គួរឱ្យដឹងផងដែរថា « លីលីសាន់រាយស៍រីស៊ត » មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៣គ.មពីក្រុងសែនមនោរម្យ (រង្វង់មូលគោព្រៃ) តាមបណ្តោយផ្លូវជាតិលេខ ៧៦ ។ Maps: https://goo.gl/maps/dhe4MkaJswMi1iyg9
សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកមុនសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012 611 333 (Telegram) ៕
ប្រភពរូបភាព៖ LYLY Sunrise Resort