224
0

មួយយប់ត្រឹមតែ​ ១៥០ដុល្លារ​ ស្នាក់នៅជុំគ្នាមិនកំណត់ចំនួនមនុស្ស​ សប្បាយអស់ទាស់នៅមណ្ឌលគិរីយើងតើ

224
0

ជិតដល់ពេលសម្រាកទៀតហើយ​ ប្រសិនជាលោកអ្នកចង់ស្វែងរកកន្លែងសម្រាកលំហែផង​ និងស្នាក់នៅប្រកបដោយផាសុកភាព បែបផ្ទះស្នាក់ឯកជនជនបទបែបសម័យទំនើប​ លោកអ្នកអាចជ្រើសរើស​ រំហើយ មេសុង ( រំហើយ – Maison by Color Cup ) នាខេត្តមណ្ឌលគិរី ។

រំហើយ មេសុង ( រំហើយ – Maison by Color Cup )​ មានផ្ទះស្នាក់នៅបែបជនបទលក្ខណៈទំនើបជាច្រើនខ្នង​ ដែលទើបតែសាងសង់រួចរាល់ជាបន្តបន្ទាប់ ដើម្បីបម្រើអតិថិជន ដែលចង់មកស្នាក់នៅរីហ្សតដែលមានទាំងបរិយាកាសដ៏ស្រស់ស្រាយ​ ទេសភាពក៏ស្អាត​ បើថាថតរូបវិញឡូយគ្រប់ប៉ុស្តិ។​

សម្រាប់​ ផ្ទះស្នាក់ឯកជនជនបទបែបសម័យនាខេត្តមណ្ឌលគិរី​ មានតម្លៃត្រឹមតែ​ 150$ ប៉ុណ្ណោះ​ក្នុងមួយយប់​ ដោយផ្ទះស្នាក់នៅឯកជន​ ១ខ្នង​ មានរួមដូចជា​​ ៖

– បន្ទប់គេង​ ២​ (ក្នុងមួយបន្ទប់មានគ្រែគេង​ ២)

-​ ចង្ក្រានបាយ ដែលមានសំភារៈមួយឈុត​

– មានទឹក ប្រព័ន្ធភ្លើង​ និងសុវត្ថិភាព

– មានទីធ្លាអាំងសាច់ ​អាំងភ្លើង​ និងអាចបោះតង់ធំទូលាយ

– ការស្នាក់នៅមិនកំណត់ចំនួនមនុស្ស

 

លោកអ្នកអាចស្វែងរក​ រំហើយ មេសុង ( រំហើយ – Maison by Color Cup ) បាន ដែលមានទីតាំងនៅក្នុងភូមិឡៅការ ស្រុកសុខដម ក្រុងសែនមនោរម្យ ដែលមានចំងាយមិនឆ្ងាយពីក្រុងនោះទេ គឺមានចំងាយប្រមាណ ៣០០ម៉ែត្រប៉ុណ្ណោះពីសាលាបឋមសិក្សាឡៅកា និងជាង ១គីឡូម៉ែត្រពីរមណីយដ្ឋាន សមុទ្រឈើបាយឆៅ ឬអាចចូលទៅមើលទីតាំង Google Map: https://maps.app.goo.gl/uqFR8APCvT5qQFSA7 ដោយព័ត៌មានបន្ថែម ឬការកក់ទុកទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0762222396 / 010233020 /098988890 ៕

Leave a Reply

Your email address will not be published. Required fields are marked *