100
0

ស្រស់ស្រាយមែនតើ​ ជាមួយកាហ្វេដងអូរ​ នៅខេត្តមណ្ឌលគិរី​ មួយកន្លែងនេះ

100
0

ហាងកាហ្វេដងអូ​ មួយកន្លែងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី​ បានធ្វើឱ្យអ្នកទៅទទួលទានមានអារម្មណ៍ថាស្រស់ស្រាយខ្លាំង​ ទៅដល់ភ្លាមរាល់ទុក្ខកង្វល់ទាំងឡាយក៏ចាប់ផ្តេីមរំសាយបន្តិចម្តងៗ ។​

គ្រាន់តែញាំកាហ្វេមួយកែវ អាចស្តាប់សម្លេងទឹកអូរ រួមជាមួយនឹងធម្មជាតិស្រស់បំព្រងនៅជុំវិញខ្លួន អារម្មណ៍តានតឹងទាំងអស់ក៏បានរសាត់ទៅតាមទឹកអូរដែរ។​

ហាងកាហ្វេមួយនេះពិតជាល្អពិសេសខ្លាំងណាស់​ សម្រាប់អ្នកដែលចង់រកកន្លែងស្ងប់ស្ងាត់បំបាត់ភាពតានតឹង​ ដោយមានបម្រើកាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗផ្សេងៗទៀតជាច្រើនមុខ​ ចំណែកឯការតុបតែងហាងរឹងតែពិសេសស្អាត​ សម្រាប់អ្នកដែលចូលចិត្តថតរូប​ រីឯបរិយាកាសស្រស់បំព្រងបែបធម្មជាតិជាមួយ និងទឺកហូរពិតជាបរិយាកាសដ៏អស្ចារ្យ។

គួរឱ្យដឹងផងដែរថា​ « កាហ្វេដងអូរ by botanica​ » មានទីតាំង​ចម្ងាយត្រឹមតែ 1km ពីវិមានឯករាជ្យក្រុងសែនមនោរម្យ ឬតាមរយៈ​​ Google Map :
https://goo.gl/maps/qCheKWpzHPeqE19c9 ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ​ 071 85 66 618​ ៕

Leave a Reply

Your email address will not be published. Required fields are marked *