168
0

ភោជនីយដ្ឋាន Color Cup Cambodia និង Minimalist Café រៀបចំកម្មវិធីមនុស្សធម៌នៅបឋមសិក្សា ឡៅកា ខេត្តមណ្ឌលគិរី

168
0

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃ ៨​ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ឃឹម សុចន្ទ័វិរះ ដែលជាសហគ្រិនរបស់ខឡឺខាប់ បានសហការគ្នាជាមួយ Minimalist Café ក៏ដូចជា លោក ជន​ រតនះ ម្ចាស់កម្មវីធី ព្រឺរោម ក៏ដូចជា Morish Collagen Cambodia , Domak Restaurant ,Kravin Inn , Check-in បានសហការគ្នា អំពាវនាវដល់ សប្បុរសជន ស្វែងរកជំនួយដល់ បឋមសិក្សាឡៅកា ដោយក្នុងនោះ មានការចែកជូននូវ សូឡា សម្ភារៈសិក្សា កាតាប សៀវភៅ​ ប៊ិច ក៏ដូចជាអាវរងា​សម្រាប់ប្រើប្រាស់ក្នុងរដូចកាលធ្លាក់ខ្យល់នេះផងដែរ ។

ក្នុងកម្មវិធីនោះផងដែរក៏មានការសហកាជាមួយ រដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ដលគិរីបានផ្ដល់នូវ កូនឈើចំនួន ៥០ដើមសម្រាប់ការដាំដុះ ផ្ដល់ជាម្លប់និងចូលរួមក្នុងចលនាថែរក្សាព្រៃឈើផងដែរ ។

ពីវេបសាយ Visit Mondulkiry ក៏សូមថ្លែងអំណរគុណដល់បងៗ សម្រាប់ការជួយដល់ បឋមសិក្សាឡៅកា ក៏សូមអរគុណដល់ រំហើយ មេសុង ដែលបានផ្ដល់ជាទីតាំងក្នុងការស្នាក់នៅ និងទទួលក្រុមការងារយ៉ាងរាក់ទាក់ផងដែរ។​

ជាចុងក្រោយក៏សូមអរគុណបងៗដែលជាសប្បុរសជនដែលបានឧបត្ថម្ភដល់ក្រុមការងារទាំងមូមអោយជួបតែសេចក្តីសុខគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *