សក្តានុពលទេសចរណ៍នៅខេត្តមណ្ឌលគិរីពិតជារីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ព្រោះតែខេត្តនេះគឺជាដែនដីព្រៃភ្នំស្រស់ស្អាតអំណោយផលជាខ្លាំងសម្រាប់ការមកកម្សាន្តស្រូបយកខ្យល់អាកាសបែបធម្មជាតិ។
ដោយសម្លឹងឃើញឱកាសទីផ្សារផ្នែកទេសចរណ៍កម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីនេះហើយ បានធ្វើឱ្យសហគ្រិនវ័យក្មេង លោក ឃឹម សុច័ន្ទវីរៈ ដែលជាសហស្ថាបនិក Color Cup Cambodia បានចាប់អារម្មណ៍ក្នុងការបង្កើតជំនួញថ្មីលើទឹកដីខេត្តមមណ្ឌលគិរីនេះដោយបានបង្កើត រីហ្សតបែបជនបទឯកជនទំនើបមួយកន្លែងមានឈ្មោះថា « រំហើយ – Maison by Color Cup » ។
តាមការរៀបរាប់របស់សហស្ថាបនិករីហ្សតបើកថ្មីដែលកំពុងតែល្បីល្បាញ លោក ឃឹម សុច័ន្ទវីរៈ បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោកមើលឃើញពីមុខជំនួញថ្មីដែលខុសប្លែកពីមុខជំនួញផ្នែកផ្សព្វផ្សាយ ផលិតវីដេអូ និងផ្នែកភោជនីយដ្ឋានដែលលោកបានធ្វើកន្លងមក ដោយងាកមកពង្រីកបន្ថែមជំនួញលើផ្នែករីហ្សតនេះ គឺមាន ៣កត្តាធំៗ ៖
១. លោកចង់ផ្តល់សេវាកម្មការស្នាក់នៅបែបឯកជនភាព ដែលធ្វើឱ្យភ្ញៀវមកស្នាក់នៅមានអារម្មណ៍ថាបានមកដើរលេងកម្សាន្តអារម្មណ៍ផង ហើយមានអារម្មណ៍ថាដូចនៅផ្ទះខ្លួនឯង
២. លោកចង់បំភ្លឺដែនដី ភូមិឡៅកា ដែលធ្លាប់ជាតំបន់ដែលមិនមានពន្លឺ និងមិនសូវមានអ្នកបានស្គាល់មកលេងកម្សាន្ត
៣. លោកចង់បង្កើតនូវចរន្តភ្ញៀវទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី និងចង់ណែនាំតំបន់ទេសចរណ៍ក្នុងខេត្តនេះឱ្យបានច្រើនទៀត។
សូមជម្រាបបន្ថែមផងដែរថា « រំហើយ – Maison by Color Cup » មានលក្ខណៈពិសេសខុសពីរីហ្សតដទៃនៅក្នុងខេត្តមណ្ឌលគិរី ដោយសារតែវាគឺជាកន្លែងសម្រាកលំហែផង និងស្នាក់នៅប្រកបដោយផាសុកភាព បែបផ្ទះស្នាក់ឯកជនជនបទបែបសម័យទំនើបជាច្រើនខ្នង។ ពិសេសមានថែមជូន ចង្ក្រានបាយ ដែលមានសំភារៈមួយឈុត មានប្រព័ន្ធទឹកភ្លើងគ្រប់គ្រាន់ មានទីធ្លាអាំងសាច់ អាំងភ្លើង និងអាចបោះតង់ធំទូលាយ ជាពិសេសការស្នាក់នៅមិនកំណត់ចំនួនមនុស្សឡើយ។
សាកល្បងក្រេបយករសជាតិស្នាក់នៅបែបទាន់សម័យជាមួយ « រំហើយ – Maison by Color Cup » ដែលមានទីតាំងនៅក្នុងខេត្តមណ្ឌលគិរី មានចំងាយប្រមាណជា ៣០០ ម៉ែត្រ ពីបឋមសិក្សា ឡៅកា និង ជាង ១ គីឡូម៉ែត្រ ពី រមណីយដ្ឋាន សមុទ្រឈើបាយឆៅលេខ ឬអាចចូលទៅមើលទីតាំង Google Map: https://maps.app.goo.gl/uqFR8APCvT5qQFSA7 ដោយព័ត៌មានបន្ថែម ឬការកក់ទុកទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
0762222396 / 010233020 /098988890 ៕