កាឡាក់សុីវីឡាវីយូ-Galaxy Villa View រីសត ផ្ទះវីឡាឯកជន២ប្រភេទសម្រាប់លក្ខណៈគ្រួសារតូច ឬគូស្នេហ៍

ចង់ទទួលបានកន្លែងស្នាក់នៅដ៏ប្រណីតនៅក្នុងខេត្តមណ្ឌលគិរី និងអាចគយគន់សម្រស់ធម្មជាតិឧទ្យានដ៏ស្រស់ស្អាត សួនច្បារមានពណ៏ខៀវគ្រប់រដូវកាល នឹងអមទៅដោយវាលស្មៅ ព្រៃភ្នំ ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតពីលើកំពូលភ្នំ លោកអ្នកអាចជ្រើសរើស « កាឡាក់សុី វីឡា វីយូ រីសត »​។

ការស្នាក់នៅ « កាឡាក់សុី វីឡា វីយូ រីសត » ក្រោកពីគេងអាចគយគន់សម្រស់ធម្មជាតិនាព្រឹកព្រលឹម ជាមួយអាកាសធាតុត្រជាក់តិចៗ អមទៅដោយព្រៃភ្នំព័ន្ធជុំវិញរីសត។ ដោយរីសតមួយនេះមានផ្ទះវីឡាឯកជន២ប្រភេទសម្រាប់លក្ខណៈគ្រួសារតូច ឬគូស្នេហ៍ ដែលមានផ្ទះវីឡាបន្ទប់គេង១ និងផ្ទះវីឡាបន្ទប់គេង២ ។

ដោយផ្ទះវីឡានីមួយៗទាំង ២ប្រភេទ មានរចនាបទបន្ទប់បែបទំនើប ជាមួយការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដូចជា ៖

✅ អាហារពេលព្រឹក
✅ បន្ទប់ស្អាតមានផាសុកភាព
✅ អាងហែលទឹកឯកជន
✅ អាងត្រាំទឹកក្តៅ


✅ ចំណតរថយន្តធំទូលាយ
✅ ខ្យល់អាកាសបរិសុទ្ធ
✅ សួនច្បារពណ៍បៃតងនៅផ្ទៃដី៣ហិចតា
✅ មានផ្លូវសម្រាប់ជិះកង់ក្នុងបរិវេនរីសត
✅ មានកង់សម្រាប់ជិះលំហែរក្នុងរីសត


✅ តុញាំអាហារនៅអាងហែលទឹក
✅ កន្លែងសំរាប់ការរៀបចំកម្មពិធីជប់លៀង
✅ ចង្ក្រានអាំងសាច់
✅ ហូបកាហ្វេលំហែរឥតគិតថ្លៃ (កាហ្វេរសជាតិដើមមណ្ឌលគិរី)
✅ ផ្តល់ជូនខ្លែងសម្រាប់បង្ហោះលេងកំសាន្ត

សំរាប់ការសាកសួរព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 089 788 833 / 067 788 833

Map : https://maps.app.goo.gl/MrKqBa8LKgupJvmB7?g_st=ic

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.