ពពួកអាម៉ូនីត គឺជាសត្វសមុទ្រ ដែលស្ថិតក្នុងថ្នាក់ Ammonoidie មានលក្ខណៈប្រហែលខ្យង និងពពួកម៉ឹក។
បើយោងតាមក្រសួងបរិស្ថាន ផូស៊ីលសត្វសមុទ្រនេះត្រូវបានរកឃើញនៅភ្នំពីរ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានចំងាយប្រមាណ៥គីឡូម៉ែត្រពីទន្លេស្រែពក។ សត្វទាំងឡាយនោះអាចស្ថិតនៅក្រោមដី ក្រោយមកមានការដោលឡើងនៃសំបកផែនដីទើបលេចចេញមកខាងលើ។ នេះអាចបញ្ជាក់ថាទីតាំងនេះធ្លាប់ជាសមុទ្រចាស់។
អាម៉ូនីតនេះអាចមានអាយុកាល នៅក្នុងស័កទី២ Mesozoic ក្នុងសម័យកាល ជូរ៉ាស៊ីក Jurassic ដែលមានអាយុចន្លោះ១៣៦-១៩០លានឆ្នាំ៕
![99238442_1713566518782462_6234955846955040768_n](https://www.knongsrok.com/wp-content/uploads/2020/05/99238442_1713566518782462_6234955846955040768_n.jpg)
![97548515_1713566528782461_105024985612943360_n](https://www.knongsrok.com/wp-content/uploads/2020/05/97548515_1713566528782461_105024985612943360_n.jpg)
![99003982_1713566592115788_6977643399960592384_n](https://www.knongsrok.com/wp-content/uploads/2020/05/99003982_1713566592115788_6977643399960592384_n.jpg)
ប្រភព៖ ក្រសួងបរិស្ថាន