សសរថ្មរាងដូចប្រាសាទ បន្សល់ពីកម្អែលភ្នំភ្លើងរាប់លានឆ្នាំ នៅក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ ​នៅក្នុងខេត្តមណ្ឌលគិរី មានសសរថ្មជាច្រើនរាងដូដប្រាសាទ ​ដែលគេដឹងថាជាការបន្សល់ពីកម្អែលភ្នំភ្លើងដែល​ចុះ​ត្រជាក់​ ក្រោយ​ការ​ផ្ទុះ​កាលពី​រាប់​លានឆ្នាំមុនឯណោះ។

ប្រភេទថ្មដែលរុករកឃើញនេះ ​ត្រូវបានគេស្គាល់ថា ​ជាប្រភេទថ្មបាសាល់ សេសសល់​ពី​កម្អែល​ភ្នំភ្លើង ហើយ​ថ្ម​ទាំងនោះមានមុខ​កាត់​ចាប់ពី​៤០​សង់ទីម៉ែត្រ ​ដល់​៦០​សង់ទីម៉ែត្រ ​និង​មានប្រវែង​រហូតដល់​២​ម៉ែត្រ ដុះ​ឡើង​ពី​ធម្មជាតិ​តាម​ចង្កេះភ្នំ​ណា​ម​លៀរ ​ដុះ​បន្ដុប​លើ​គ្នាដូចជាមានគេរៀបជា​រាង​ដូច​ប្រាសាទ​អ៊ីចឹង ដោយតាមរយៈ​ការសិក្សា​ជំហាន​ដំបូង​ឱ្យដឹងថា​ សសរថ្ម​ទាំងនេះ ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ។

Photo_2020 01 12_18 07 38

ThmorSela32w 678x381

ក្រោយការរុកឃើញដ៏អស្ចារ្យមួយនេះ  ​ក្រុមការងារ​ថែមទាំងមាន​គម្រោង​រៀបចំ​បង្កើត​ជា​តំ បន់​អភិរក្ស​បេតិកភណ្ឌ​ «​ឡាំ​មេះ​» ​ដើម្បី​ថែរក្សា​សម្បត្តិ​ជាតិ ​សម្បត្តិ​ដូនតា និង​ជំនឿ​ប្រពៃណី​របស់​ជន​ជាតិដើម​ភាគតិច​ព្នង ​ដោយ​ចុះបញ្ជី​ជា​ដី​សាធារណៈ​របស់​រដ្ឋ ​និង​បោះ​បង្គោល​កំណត់​ព្រំប្រទល់​ឱ្យ​បាន​ច្បាស់លាស់​ផងដែរ។

គួរឱ្យដឹងផងដែរថា ​តំបន់​សសរថ្ម​ធម្មជាតិ​ជាច្រើន​ផ្ទាំងនេះ ស្ថិតនៅ​ភូមិ​លេខ​៥ (​ភូមិ​ឡាំ​មេះ​) ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ខេត្តមណ្ឌលគិរី​ ដោយតាមរយៈការសាកសួរ​ពី​សហគមន៍​ និង​ចាស់ទុំ​ក្នុងភូមិ​ឡាំ​មេះ ​ឱ្យដឹងថា​ ទីតាំង​នេះ​ជា​ព្រៃ​ដំណម ដែល​មិន​សូវមាន​អ្នក​ហ៊ាន​ចូល​ឡើយ​​​ជាពិសេសប្រជាជនជាច្រើនថែមទាំងមានជំនឿលើបារមី​ដ៏​ស័ក្ដិសិទ្ធិ នៅ​ទីតាំង​សសរថ្ម​នោះដែរ​៕

Ew1

12

Photo_2020 01 12_18 07 19

E23

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.