បង្ហាញមុខម្ចាស់ជំនួញថ្មី សហស្ថាបនិក Color Cup លោក ឃឹម សុច័ន្ទវីរៈ ដែលបានបង្កើតផ្ទះស្នាក់ឯកជនដំបូងក្នុងខេត្តមណ្ឌលគីរី

ថ្មីៗនេះផ្ទះស្នាក់នៅមួយកន្លែងនៅក្នុងខេត្តមណ្ឌលគិរី  បានធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គមថាជាផ្ទះស្នាក់នៅដ៏ស្រស់ស្អាត ពេលទៅដល់ពិតជាស្រស់ស្រាយខ្លាំង និងកក់ក្តៅដូចជាផ្ទះរបស់ខ្លួនឯង។ ផ្ទះស្នាក់ដែលកំពុងតែល្បីខ្លាំងតាមរយៈការបង្ហោះវីដេអូចម្រៀង និងវីដេអូបែបដ្រាម៉ាអមដោយរូបភាពនៅក្នុងផ្ទះស្នាក់ស្រស់ស្អាត ទទួលបានការទស្សនារាប់រយខេនេះ មានឈ្មោះថា « រំហើយ មេសុង ( រំហើយ – Maison by Color Cup ) » ។

242054078_245865660675222_4012455497557811023_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

« រំហើយ – Maison by Color Cup » គឺជាប្រភេទផ្ទះស្នាក់នៅឯកជន បែបទាន់សម័យ ដោយក្នុងមួយផ្ទះស្នាក់ មានទំហំដី ៩០០ ម៉ែត្រការ៉េ មាន ២ បន្ទប់គេង ហើយក្នុងមួយបន្ទប់មានគ្រែ២ ថែមទាំងមានទីធ្លាអាចបោះតង់បន្ថែមទៀតផង។ ផ្ទះស្នាក់នេះពិតជាស័ក្តិសមសម្រាប់ការស្នាក់នៅបែបគ្រួសារ គូស្នេហ៍ និងការជួបជុំមិត្តភក្តិប្រកបដោយបរិយាកាសត្រជាក់ស្រស់ស្រាយជាមួយទេសភាពជួរភ្នំ ខ្យល់ត្រសៀកៗធ្វើឱ្យអារម្មណ៍មានក្តីសុខបែបធម្មជាតិមិនអាចបំភ្លេចបាន។

សម្រាប់​ ផ្ទះស្នាក់ឯកជនជនបទ១ខ្នងៗ បែបសម័យនាខេត្តមណ្ឌលគិរី​នេះ មានតម្លៃត្រឹមតែ​ 150$ ប៉ុណ្ណោះ​ក្នុងមួយយប់​ ដោយផ្ទះស្នាក់នៅឯកជន​ ១ខ្នងៗ​ មានរួមដូចជា​​ ៖

– បន្ទប់គេង​ ២​ (ក្នុងមួយបន្ទប់មានគ្រែគេង​ ២)

-​ ចង្ក្រានបាយ ដែលមានសំភារៈមួយឈុត​

– មានទឹក ប្រព័ន្ធភ្លើង​ Wifi និងមានសុវត្ថិភាព

– មានទីធ្លាអាំងសាច់ ​អាំងភ្លើង​ និងអាចបោះតង់ធំទូលាយ

– ការស្នាក់នៅមិនកំណត់ចំនួនមនុស្ស

2022 01 21 12.20.51
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្វីដែលកាន់តែពិសេស តាមការឱ្យដឹងពី លោក ឃឹម សុច័ន្ទវីវៈ សហស្ថាបនិក Color Cup Cambodia និងជាសហស្ថាបនិក រំហើយរីហ្សតបានបញ្ជាក់ថា នៅទីនេះ ការស្នាក់នៅក្នុងផ្ទះមួយខ្នងៗមិនបានកំណត់ចំនួនភ្ញៀវឡើយ ហើយពេលយប់អាចអនុញ្ញាតិឱ្យភ្ញៀវអាំងសាច់ជប់លៀងលក្ខណៈឯកជនដោយសេរី ថែមទាំងអាចដុតភ្នក់ភ្លើងជួបជុំកម្សាន្តអារម្មណ៍ និងអាចបោះតង់នៅក្នុងបរិវេណផ្ទះទៀតផង និយាយរួមបម្រើការកម្សាន្តអារម្មណ៍បានច្រើនរូបភាពតាមតម្រូវការរបស់អតិថិជនមិនឱ្យទាស់ចិត្តឡើយ។

2022 01 21 12.21.00
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កុំភ្លេចណា សាកល្បងក្រេបយករសជាតិស្នាក់នៅបែបទាន់សម័យជាមួយ « រំហើយ – Maison by Color Cup » ដែលមានទីតាំងនៅក្នុងខេត្តមណ្ឌលគិរី មានចំងាយប្រមាណជា ៣០០ ម៉ែត្រ ពីបឋមសិក្សា ឡៅកា និង ជាង ១ គីឡូម៉ែត្រ ពី រមណីយដ្ឋាន សមុទ្រឈើបាយឆៅលេខ ឬអាចចូលទៅមើលទីតាំង Google Map: https://maps.app.goo.gl/uqFR8APCvT5qQFSA7 ដោយព័ត៌មានបន្ថែម ឬការកក់ទុកទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
0762222396 / 010233020 /098988890 ៕

271187996_327761319152322_2753372414582144297_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2022 01 21 12.21.06
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.