ទីតាំងល្អ សម្រាប់អ្នកស្វែងរកផ្ទះស្នាក់នៅឯកជន កណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

ទៅលេងខេត្តមណ្ឌលគិរី ប្រសិនជាលោកអ្នកមិនចង់ធ្វើដំណើរឆ្ងាយ ចង់បានទីតាំងជិតទីក្រុងបង្កើយ មិនបាច់ហត់ចុះឡើងៗទីញអីវ៉ាន់ ម្ហូបអាហារ លោកអ្នកអាចពិចារណាជ្រើសរើសកន្លែងស្នាក់នៅ CL Home Stay ។ ដោយ CL Home Stay ទីមានទីតាំងជិតរង្វង់មូលគោព្រៃតែម្តង ថែមទាំងមានលក្ខណៈឯកជន អាចស្នាក់នៅជុំគ្រួសារ ឬអាចជួបជុំមិត្តភក្តិបាន។ ពិសេសថែមទាំងមានអូរទឹកនៅក្បែរនោះអាចស្ទូចត្រីកម្សាន្តអារម្មណ៍ផងដែរ។

លក្ខណពិសេសរបស់ CL Home Stay គឺជាទីតាំងស្នាក់នៅជាលក្ខណៈក្រុមគ្រួសារ និងជាក្រុមការងារ ដោយមានការជួបជុំបានដោយមានភាពឯកជន និងសប្បាយរីករាយដោយមិនមានការរំខានពីអ្នកដ៏ទៃឡើយពិសេសគឺ ៖

-មានកន្លែងបោះតង់

-មានទីធ្លាជួបជុំលេងកំសាន្ត ទូលាយ។

-មានចង្រ្គានបាយសំរាប់ចំអិនអាហារ

-ដើរទៅផ្សារបាន (នៅជិតផ្សារ)

-មានទឹកអូរ និងមានកន្លែងស្ទូចត្រីឯកជន

-អាចស្នាក់នៅបានរហូតដល់ ២០នាក់

CL Home Stay មានទីតាំងនៅកណ្តាលក្រុងសែនមនោរម្យ ក្បែរផ្សារ និងក្បែររង្វង់មូលគោព្រៃ (មានចម្ងាយប្រមាណ 500ម ពីរង្វង់មូលគោព្រៃ) ។
Google Map: https://maps.app.goo.gl/ySGzCitD11fTPgBd6 ។ សូមទំនាក់ទំនងតាមតេលេក្រាម សំរាប់ព័តមានលំអិតបន្ថែម 060200400 ៕

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.