Nova Resort ប្រជុំដោយផ្ទះស្នាក់ច្រើនជម្រើសប្រកបដោយផាសុកភាព និងទេសភាពស្រស់បំព្រង

មកដល់មណ្ឌលគិរី កុំរំលង Nova Resort ឱ្យសោះ ព្រោះរីសតមួយកន្លែងនេះមានកន្លែងស្នាក់ច្រើនជម្រើសណាស់​ពិសេសមានទេសភាពព្រៃភ្នំស្រស់បំព្រង ថែមទាំងមានវាលស្មៅសម្រាប់ជិះម៉ូតូកម្សាន្តតាមជម្រាលភ្នំផងដែរ។

Nova Resort ដែលស្ថិតនៅក្នុងខេត្តមណ្ឌលគីរី មួយកន្លែងនេះអាចឱ្យភ្ញៀវជ្រើសរើសស្នាក់នៅច្រើនជម្រើស មានទាំងផ្ទះបុរាណ ផ្ទះលំហែជើងភ្នំ និងវីឡាឯកជនដែលមានអាងទឹកផ្ទាល់ខ្លួនជាដើម ដោយបន្ទប់នីមួយៗគឺស្រស់ស្អាតមានផាសុខភាព ទេសភាពស្រស់ស្អាត ដែលអាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់អស់ទុក្ខកង្វល់បាន។

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ការស្នាក់នៅក្នុងរីហ្សតដ៏សម្បូរបែបនេះ អាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 0965388883/0887777775 និងអាចស្វែងរកបានតាមរយៈ Google map: https://goo.gl/maps/EhdxFtD6nscQqaXg7 ៕

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.