ដែនដីមណ្ឌលគិរី មិនត្រឹមតែប្រកបដោយទេសភាពបែបធម្មជាតិដ៏ស្រស់ត្រកាល តែដីស្អិតដីក្រហមនេះ សម្បូរជីវជាតិ ដែលអាចដាំដំណាំបានច្រើនប្រភេទ ពិសេសក៏អាចដាំដើមឈើហូបផ្លែកម្រជាច្រើនមុខផងដែរ ដូចជាស្ត្របឺរី និងផាសិនជាដើម រហូតអាចកែច្នៃផាសិនជាស្រាទៀតផង។
ផលិតផល « ស្រាផាសិនមណ្ឌលគិរី » ត្រូវបានគេដឹងថាជាផលិតផលដែលច្នៃចេញពីស្នាដៃកូនខ្មែរប៉ែកឦសានសុទ្ធសាធ និងមាន៤រសជាតិគឺ ល្វីង ជូរ ចត់ ផ្អែម មាននៅក្នុងដបតែមួយ ដែលជស្រាដែលមិនមានក្លិនឆួល ស្រួលលេប មិនធ្វើទុក្ខ ជារសជាតិមួយដែលពិសេសដែលលោកអ្នកមិនធ្លាប់ជួបពីមុនមក។
« ស្រាផាសិនមណ្ឌលគិរី »ដែលមានរសជាតិឈ្ងុយឆ្ញាញ់ទាំងនោះ មានអាល់កុលទាបបំផុតត្រឹមតែ10.5% និងអាល់កុលកណ្តាល13.5% និងអាល់កុលខ្ពស់បំផុត28% ។ ដោយស្រាផាសិនមណ្ឌលគិរីមាន ៣រសជាតិ និង៣ជម្រើសដូចជា ៖
– ស្រាស្តេចគោព្រៃ (រសជាតិដ៏សែនកម្រ)28%
– ស្រាផាសិនមណ្ឌលគិរី (រសជាតិនៃជីវឹត)13.5%
– ស្រាផាសិនមណ្ឌលគិរី (រសជាតិស្នេហ៍គ្រាដំបូង) 10.5%
លោកអ្នកអាចគាំទ្រទិញ « ស្រាផាសិនមណ្ឌលគិរី » ទំនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី នៅភ្នំពេញនៅផ្សារធំថ្មី ឬអាចទំនាក់ទំនងចង់ទិញជារាយ ឬដុំបានតាមរយៈលេខទូរស័ព្ទ 012519136/0716788887/015623737 ៕