ស្អាតមែន សម្រស់ ទឹកធ្លាក់ជ្រៃធំ ទីកម្សាន្តមិនសូវមានអ្នកទៅដល់នៅ មណ្ឌលគិរី

បើនិយាយអំពីរមនីយដ្ឋាន និងទីទេសចរន៍កម្សាន្ត ខេត្តមណ្ឌលគិរី ពិតជាមានច្រើនកន្លែងមិនខ្វះឡើយ។ តែដោយសារតែសណ្ឋានផ្លូវ និងផ្លូវធ្វើអំណោយផលមិនសូវអំណោយផល ព្រោះតែស្ថានភាពព្រៃភ្នំផងនោះ កន្លែងកម្សាន្តខ្លះមិនសូវមានអ្នកទៅដល់ទៅវិញ ដូចជា ទឹកធ្លាក់ជ្រៃធំនេះជាដើម។

​ពេល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទឹក​ធ្លាក់​ជ្រៃ​ធំ​​​ក្នុង​ខេត្ត​មណ្ឌលគីរី​ ​លោក​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​​ខ្លាំង​នឹង​ដើម​ជ្រៃ​យក្ស​មួយ​​ដើម​ដែល​មាន​​​អាយុ​កាល​រាប់​រយ​ឆ្នាំ​ និង​​មាន​បែក​ធំ​ៗ​វែង​​​អន្លាយ​គួរ​ជាទី​គយ​គន់​​ពេក​ក្រៃ។ នៅ​ចម្ងាយ​ពី​ដើម​ជ្រៃ​យក្ស​ប្រហែល​ជា​​២០​ម៉ែត្រ​មាន​ទឹក​ធ្លាក់​បែក​សំពោង​ដែល​ទី​នេះ​ហៅ​ថា​ ​ទឹក​​ធ្លាក់​ជ្រៃ​ធំ។ វា​មាន​ទីតាំង​នៅ​ឃុំ​ដាក់​ដាំ​ ស្រុក​អូរ​រាំង​​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគីរី​។ ដើម្បី​ទៅ​ដល់​ទី​នោះ​ ​លោក​អ្នក​អាច​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក៏​បាន​ ឬ​ម៉ូតូ​ក៏​បាន។

ទឹកធ្លាក់ជ្រៃធំ​ មានកំពស់ ១៥ម មុខកាត់ទទឹង ២ម នៅរដូវប្រាំងទឹកធ្លាក់បែកផ្សែង និង នៅរដូវវស្សាទឹកមានកំពស់ ១១ម និង ទទឹងមុខកាត់ ៨ម។ ក្រៅពីទឹកធ្លាក់ តំបន់នេះមានចំការស្រឡៅព័ន្ធជុំវិញ និង ដើមជ្រៃមួយយ៉ាងធំ ដែលមានបែកមែកសាខា។ រមណីយដ្ឋាន​ទឹក​ធ្លាក់​ជ្រៃធំ​ ជា​ឈ្មោះ​រុក្ខជាតិ​ជ្រៃ​ដ៏​ធំ​ដុះ​ប្របខ្សែទឹកដែល​ធ្លាប់​តែ​ជាទីកម្សាន្ដ​របស់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ដ៏​ពេញ​និយម​រហូត​ដល់​មាន​ការ​សង់ក្យូសលម្ហែជា​ច្រើន​ បាន​ប្រែ​ជា​ទីឋាន​កណ្ដោច​កណ្ដែង​ ហាក់​អស់​លទ្ធភាព​ទាក់ទាញភ្ញៀវ​ឲ្យ​មកកម្សាន្ដ​ដូច​គ្រា​កន្លងទៀត។

សូមជម្រាបផងដែរថា ទឹកធ្លាក់ជ្រៃធំ មានទីតាំងស្ថិតនៅ​ទឹកដី​ខេត្ត​ភាគឦសាន​ប្រទេសក្នុង​ភូមិ​ដាក់ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូរាំង​ ចម្ងាយ ២០ គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ដ​មណ្ឌលគិរី នៅតាមបណ្តោយផ្លូវ ទៅអណ្តូងស្នេហ៍ ។​ អាចស្វែងរកយ៉ាងងាយស្រួលតាមរយៈផែនទី​  Google Map: https://maps.app.goo.gl/2KREziB7e7Xbmvjm7

 

ប្រភពរូបភាព ៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.