ត្រូវប៉ាន់អ្នកមណ្ឌលគិរី រដ្ឋបានអនុញ្ញាតិឱ្យសិក្សា និងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មី​

អ្នកមានដីនៅខេត្តមណ្ធលគិរី កុំទាន់អាលលក់ចេញ ពេលនេះត្រូវប៉ាន់ហើយ ដោយសារតែរដ្ឋាភិបាលកម្ពុជា​បាននឹងកំពុងតែឱ្យក្រុមហ៊ុនមួយ សិក្សា និងវិនិយោគឡើគម្រោងសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តមណ្ធលគិរី អមនឹងការអភិវឌ្ឍន៍ទីក្រុងពហុរណបបំណងផងដែរ។

នេះបើតាមសេចក្តីជូនដំណឹងលេខ ៤១ សជណ.ហធ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យសម្ព័ន្ធក្រុមហ៊ុនហ្វូខឺស (FOCUS Consortium) ដែលដឹកនាំដោយក្រុមហ៊ុនហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រ ឯ.ក សិក្សា និងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មី​។

ទន្ទឹមនឹងនេះផងដែរ ក្រៅពីគម្រោងសាងសង់អាកាសយានដ្ឋាន រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះអាចវិនិយោគអភិវឌ្ឍជាទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី ក្រោមទម្រង់ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ថែមទៀតផង។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះឱ្យស្របទៅតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបផងដែរថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ៕

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.