« រំហើយ មេសុង » ផ្ទះស្នាក់នៅឯកជន ដែលកំពុងតែគាំទ្រខ្លាំងនៅមណ្ឌលគិរី

ជិតដល់ពេលសម្រាកទៀតហើយ​ ប្រសិនជាលោកអ្នកចង់ស្វែងរកកន្លែងសម្រាកលំហែផង​ និងស្នាក់នៅប្រកបដោយផាសុកភាព បែបផ្ទះស្នាក់ឯកជនជនបទបែបសម័យទំនើប​ នៅក្នុងខេត្តមណ្ឌលគិរី លោកអ្នកអាចជ្រើសរើសផ្ទះស្នាក់នៅដ៏ល្បីមួយនោះគឺ​ « រំហើយ មេសុង ( រំហើយ – Maison by Color Cup ) »

« រំហើយ មេសុង ( រំហើយ – Maison by Color Cup ) » មានផ្ទះស្នាក់នៅបែបជនបទលក្ខណៈទំនើបជាច្រើនខ្នង​ ដើម្បីទទួលស្វាគមន៍បម្រើភ្ញៀវ ដែលចង់មកស្នាក់នៅរីហ្សតដែលមានទាំងបរិយាកាសដ៏ស្រស់ស្រាយ​ ទេសភាពក៏ស្អាត​ បើថាថតរូបវិញឡូយគ្រប់ប៉ុស្តិ។​

ចំណុចពិសេសរបស់ រំហើយ គឺជាជាស្ថានីយ៍ ដ៏សែនមនោរម្យ អារម្មណ៍ដូចជាផ្ទះរបស់ខ្លួនឯងផ្ទាល់ ដែលគ្មានសម្ពាធ / ជាតំបន់ពន្លឺ បំភ្លឺភូមិឡៅកា អោយមានសម្រស់កាន់តែស្រស់បំព្រង ថែមមួយកម្រិត / នាព្រឹកព្រលឹម រំហើយនិងផ្ដល់នូវ វង់ដូរតន្ត្រីធម្មជាតិយ៉ាងពិរោះរដំ សត្វស្លាប តូច ធំ គ្របុពណ៌ គ្រប់សម្បុរ បណ្ដែតខ្លូនក្នុងវេហា/ នារសៀលថ្ងៃលិច រំហើយនឹងផ្ដល់បរិយកាសដ៌សំបូរបែប អមជាមួយឯកជនភាពដ៏មានន័យពោរពេញទៅដោយអត្ថន័យ ។

សម្រាប់​ ផ្ទះស្នាក់ឯកជនជនបទ១ខ្នងៗ បែបសម័យនាខេត្តមណ្ឌលគិរី​ មានតម្លៃត្រឹមតែ​ 150$ ប៉ុណ្ណោះ​ក្នុងមួយយប់​ ដោយផ្ទះស្នាក់នៅឯកជន​ ១ខ្នងៗ​ មានរួមដូចជា​​ ៖

– បន្ទប់គេង​ ២​ (ក្នុងមួយបន្ទប់មានគ្រែគេង​ ២)

-​ ចង្ក្រានបាយ ដែលមានសំភារៈមួយឈុត​

– មានទឹក ប្រព័ន្ធភ្លើង​ Wifi និងមានសុវត្ថិភាព

– មានទីធ្លាអាំងសាច់ ​អាំងភ្លើង​ និងអាចបោះតង់ធំទូលាយ

– ការស្នាក់នៅមិនកំណត់ចំនួនមនុស្ស

លោកអ្នកអាចស្វែងរក​ « រំហើយ មេសុង ( រំហើយ – Maison by Color Cup ) » បាន ដែលមានទីតាំងនៅក្នុងភូមិឡៅការ ស្រុកសុខដម ក្រុងសែនមនោរម្យ ដែលមានចំងាយមិនឆ្ងាយពីក្រុងនោះទេ គឺមានចំងាយប្រមាណ ៣០០ម៉ែត្រប៉ុណ្ណោះពីសាលាបឋមសិក្សាឡៅកា និងជាង ១គីឡូម៉ែត្រពីរមណីយដ្ឋាន សមុទ្រឈើបាយឆៅ ឬអាចចូលទៅមើលទីតាំង Google Map: https://maps.app.goo.gl/uqFR8APCvT5qQFSA7 ដោយព័ត៌មានបន្ថែម ឬការកក់ទុកទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0762222396 / 010233020 /098988890 ៕

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.