ហាងកាហ្វេ ៤កន្លែង មិនគួររំលងពេលទៅលេង មណ្ឌលគិរី

តើលោកអ្នកដឹងទេថា ខេត្តមណ្ឌលគិរីមិនត្រឹមតែជាទីកន្លែងដែលមានសក្តានុពលទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលដែលមានកូនភ្នំតូចធំ ព្រៃឈើ និងទឹកជ្រោះបែបធម្មជាតិនោះទេ។ តែខេត្តមណ្ឌលគិរី ល្បីថាជាកន្លែងដែលមានដាំដុះដំណាំកាហ្វេធម្មជាតិ​ ដែលមានរសជាតិឆ្ងាញ់ពិសាផងដែរ។ ក្រៅពីអាចរកទិញគ្រាប់កាហ្វេដ៏ឈ្ងុយឆ្ងាញ់ទៅឆុងខ្លួនឯង នៅក្នុងខេត្តមណ្ឌលគិរី ក៏មានហាងកាហ្វេល្បីៗចំនួន​ ៤កន្លែងដែលមិនអាចរំលងបាន ទទួលបានទាំងរសជាតិ និងទេសភាពស្រស់ស្អាតដែលមិនអាចបំភ្លេចបានផងដែរ។

១. រមណីយដ្ឋានចំការកាហ្វេ

ទៅដល់មណ្ឌលគិរីពិតជាមិនអាចរំឡង រមណីយដ្ឋានចំការកាហ្វេបានទេ ព្រោះទីនោះមានចំការកាហ្វេដោយផ្ទាល់ ថែមទាំងមានកាហ្វេឆុងដៃ និងឆុងម៉ាស៊ីនទំនើបឱ្យជ្រើសរើសសុទ្ធតែមានរសជាតិឆ្ងាញ់ដូចគ្នា ពិសេសបំផុតសម្រាប់អ្នកដែលចូលចិត្តកាហ្វេខ្លាំង។
ទីតាំង៖ មានទីតាំងស្ថិតនៅ ​ភូមិ​ទី​៦​ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ (ផ្លូវទៅប៊ូស្រា)។
Google Map:https://goo.gl/maps/VJpRFFxG1hLaJs7C7

២.​ Bonica Cafe កាហ្វេដងអូ

ហាងកាហ្វេនេះមានទីតាំងជាប់ដងអូរតែម្តង បរិយាកាសល្អស្រស់ស្រាយ កន្លែងអង្គុយរៀបចំបានស្អាតមិនចាញ់នៅទីក្រុងភ្នំពេញឡើយ ស័ក្តសមសម្រាប់អ្នកចូលចិត្តថតរូបស្អាតៗ និងចូលចិត្តទទួលទានកាហ្វេម៉ាស៊ីនបែបប្រេនៗ។
ទីតាំង៖ ហាងកាហ្វេនេះមានចម្ងាយត្រឹមតែ1km ប៉ុណ្ណោះ ពីវិមានឯករាជ្យក្រុងសែនមនោរម្យ
Google map: https://maps.app.goo.gl/82F3GExvUWZ1Cgdw8?g_st=ic

៣. កាហ្វេរមណីយដ្ឋានចំការតែ

រមណីយដ្ឋាននេះ មានការរៀបចំស្រស់ស្អាតណាស់ មានទាំងរូបសំណាកយក្សកណ្តាលទឹកស្រស់ស្អាត ការរៀបចំសួនផ្កាពាសពេញផ្ទៃដី និងការរៀបចំកន្លែងថតរូបស្អាតៗជាច្រើនកន្លែងផងដែរ។ លោកអ្នកអាចទិញសំបុត្រចូលរួម ឬគ្រាន់តែទិញភេសជ្ជៈមួយកែវ នឹងអាចចូលទស្សនាដោយសេរី ដោយសារតែកាហ្វេ និងភេសជ្ជៈគ្រប់មុខនៅចំការតែ ពិតជាមានរសជាតិឆ្ងាញ់ពិសាណាស់។

ទីតាំង៖ មានទីតាំងស្ថិតនៅ ផ្លូវមកកាន់ទឹកជ្រោះប៉ូស្រា នៅជាប់និងថ្នល់ជាតិ
Google map: https://maps.app.goo.gl/2umvAeXAFn2DqSaR8?g_st=ic

៤.កាហ្វេសមុទ្រឈើ

មិនត្រឹមតែជារមណីយដ្ឋាន និងរីហ្សតដ៏ស្រស់ស្អាត តែសមុទ្រឈើក៏មានលក់កាហ្វេសម្រាប់ទទួលទាន ហើយអាចគយគន់ទេសភាពស្រស់បំព្រងផងដែរ។

ទីតាំង៖ មានទីតាំងស្ថិតនៅភូមិឡៅកា មណ្ឌលគិរី ។
Google map: https://goo.gl/maps/TSBvf1NYNnzcGBop9

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.