« ភូមិពូតាំង » តំបន់អាហារបែបជនជាតិ មានរសជាតិឆ្ងាញ់ និងសំបូរបែប

ប្រសិនជាលោកអ្នកមកលេងខេត្តមណ្ឌលគិរី លោកអ្នកមិនគួររំលងភូមិជនជាតិដើមភាគតិចមួយកន្លែង ដ៏ល្បីល្បាញថាមានម្ហូបជនជាតិឆ្ងាញ់ និងមានកន្លែងបោះតង់ដ៏សម្បូរបែបមួយកន្លែងនេះឡើយ។

« ភូមិពូតាំង » ត្រូវបានគេល្បីថាគឺជាកន្លែងទេសចរណ៍មួយ ដែលប្រជាជនភាគច្រើនជាជនជាតិភាគតិច ហើយភូមិនេះស្ថិតនៅលើជ្រលងភ្នំ ជុំវិញសំបូរទៅដោយទេសភាពព្រៃឈើ ភ្នំ និងពិសេសជាងនេះគឺ ថ្ងៃរះនិងលិច នៅទីនោះមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ។

ភូមិនេះមិនត្រឹមតែស្ថិតនៅលើជ្រលងភ្នំ ជុំវិញសំបូរទៅដោយទេសភាពព្រៃឈើ ភ្នំ ពិសេសខ្លាំងសម្រាប់ការស្នាក់នៅបោះតង់ប៉ុណ្ណោះទេ តែ « ភូមិពូតាំង » ក៏ល្បីថាមានម្ហូបជនជាតិដ៏ឆ្ងាញ់ប្លែក ពិសេសគឺមុខម្ហូបដុតបំពង់ឫស្សី ដូចជាត្រីដុតបំពង់ប្ញស្សី ត្រីដុតបំពង់ប្ញស្សី សម្លព្រូងជាដើម ដោយថែមទាំងអាចសិក្សាស្វែងយល់ជីវភាពរស់នៅជនជាតិភូមិពូតាំងផងដែរ។

សូមជម្រាបផងដែរថា « ភូមិពូតាំង » មានទីតាំងនៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចំងាយជិត១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ ជិះតាមផ្លូវជាតិលេខ៧៦ ដែលជាទូទៅត្រូវចំណាយពេលធ្វើដំណើរតែ១៥នាទី តែប៉ុណ្ណោះ។ Google map: https://maps.app.goo.gl/mcaAAy3A9HWvwPz69

ប្រភពរូបភាព​ ៖​ ក្របីខ្មៅ Trip និង​ Facebook

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.